វន្ទន​សូត្រ​ ​ទី៧​


 [​៤០៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថ​បិណ្ឌ​ក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​សម្ងំ​នៅក្នុង​ឈាន​សមាបត្តិ​។​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​និង​សហ​ម្ប​តិ​ព្រហ្ម​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ឋិត​អែបនឹង​សន្ទះទ្វារ​ម្ខាង​ម្នាក់​។​
 [​៤០៥​]​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​បពិត្រ​ព្រះអង្គ​ជា​វីរបុរស​ ​ជា​អ្នកឈ្នះ​សង្គ្រាម​ ​សូម​ព្រះអង្គ​ក្រោក​ឡើង​ ​បពិត្រ​ព្រះអង្គ​អ្នក​ដាក់​ភារៈ​ចុះ​ហើយ​ ​មិន​ចំពាក់បំណុល​ ​គឺ​កិលេស​ ​សូម​ព្រះអង្គ​ស្តេច​ទៅ​ក្នុង​លោក​ ​ព្រោះ​ហ្ឫទ័យ​របស់​ព្រះអង្គ​ ​រួច​ស្រឡះ​ហើយ​ ​ដូចជា​ព្រះចន្ទ្រ​ក្នុង​រាត្រី​ទី១៥កើត​។​
ថយ | ទំព័រទី ២៨៦ | បន្ទាប់