​[​៤១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​មាត​លិ​សង្គាហក​ទេវបុត្ត​ ​បាន​ពោល​នឹង​សក្ក​ទេ​វាន​មិន្ទ​ ​ដោយ​គាថា​ថា​
បពិត្រ​វាសវៈ​ ​សេចក្តី​ពិត​ថា​ ​ពួក​ទេវតា​និង​មនុស្ស​ ​តែង​នមស្ការ​ចំពោះ​ព្រះអង្គ​ ​បពិត្រ​សក្កទេវរាជ​ ​កាលបើ​យ៉ាងនេះ​ ​ទ្រង់​នឹង​នមស្ការ​ចំពោះ​អ្នកណា​ ​អ្នកនោះ​ជា​បុគ្គល​គួរ​គេ​បូជា​ ​តើ​ជា​អ្នកណា​។​
​[​៤១៤​]​ ​សក្កទេវរាជ​ ​ត្រាស់​ថា​ ​ម្នាល​មាត​លិ​ ​ក្នុង​លោក​នេះ​ ​ព្រះ​សាស្តា​អង្គ​ណា​ ​ជា​សម្មាសម្ពុទ្ធ​ ​ខ្ញុំ​នមស្ការ​ចំពោះ​ព្រះ​សាស្តា​អង្គ​នោះ​ ​ដែល​មាន​ព្រះនាម​មិន​ថោកទាប​ ​ក្នុង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​ពួក​បុគ្គល​ណា​កំចាត់​បង់​រាគៈ​ ​ទោសៈ​ ​និង​អវិជ្ជា​ ​អស់​អាសវៈ​ហើយ​ ​ជា​ព្រះអរហន្ត​ ​
ថយ | ទំព័រទី ២៩១ | បន្ទាប់