​ម្នាល​មាត​លិ​ ​ខ្ញុំ​នមស្ការ​ចំពោះ​ពួក​បុគ្គល​នោះ​ ​ពួក​បុគ្គល​ណា​ ​បន្ទោបង់​រាគៈ​ ​និង​ទោសៈ​ ​កន្លង​បង់​នូវ​អវិជ្ជា​ ​ជា​សេក្ខបុគ្គល​ ​ជា​អ្នក​ត្រេកអរ​ ​ក្នុង​កិរិយា​កំចាត់​បង់​នូវ​វដ្តៈ​ ​ជា​អ្នក​មិន​ប្រមាទ​ ​សិក្សា​រឿយ​ៗ​ ​(​ក្នុង​អរិយវិន័យ​)​ ​ម្នាល​មាត​លិ​ ​ខ្ញុំ​នមស្ការ​ ​ចំពោះ​ពួក​បុគ្គល​នោះ​។​
​[​៤១៥​]​ ​មាត​លិ​តប​ថា​ ​បពិត្រ​សក្កទេវរាជ​ ​សេចក្តី​ពិត​ថា​ ​ទ្រង់​នមស្ការ​ចំពោះ​ពួក​បុគ្គល​ណា​ ​ពួក​បុគ្គល​នោះ​ ​ប្រសើរ​បំផុត​ ​ក្នុង​លោក​ ​បពិត្រ​វាសវៈ​ ​ទ្រង់​នមស្ការ​ ​ចំពោះ​បុគ្គល​ណា​ ​ខ្ញុំ​ព្រះអង្គ​ក៏​នមស្ការ​ ​ចំពោះ​បុគ្គល​នោះ​ដែរ​។​
​[​៤១៦​]​ ​លុះ​មឃ​វ​ទេវរាជ​ ​ព្រះនាម​សុជម្បតិ​ ​ជា​ប្រធាន​របស់​ទេវតា​ ​ពោល​គាថា​នេះ​ហើយ​ ​ក៏​នមស្ការ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ទ្រង់​ឡើង​គង់​លើ​រថ​ទៅ​។​
ថយ | ទំព័រទី ២៩២ | បន្ទាប់