​ត​តិ​យស​ក្ក​នមស្សន​សូត្រ​ ​ទី១០​


 [​៤១៧​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​ត្រាស់​ហៅ​មាត​លិ​សង្គាហក​ទេវបុត្ត​ ​មក​ប្រាប់​ថា​ ​ម្នាល​មាត​លិ​សំឡាញ់​ ​ចូរ​អ្នក​ទឹម​រថ​អាជានេយ្យ​ ​ដែល​ទឹមសេះ​មួយ​ពាន់​ ​យើង​នឹង​ទៅកាន់​ឧយ្យាន​ភូមិ​ ​ដើម្បី​មើល​នូវ​ទី​ដ៏​សប្បាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាត​លិ​សង្គាហក​ទេវបុត្ត​ ​ទទួល​ស្តាប់​សក្ក​ទេ​វាន​មិន្ទ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​សូម​ព្រះអង្គ​មាន​សេចក្តី​ចំរើន​ ​ហើយ​ទឹម​រថ​អាជានេយ្យ​ ​ដែល​ទឹមសេះ​មួយ​ពាន់​ ​រួច​ក្រាបទូល​សក្ក​ទេ​វាន​មិន្ទ​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​រថ​អាជានេយ្យ​ ​ដែល​ទឹមសេះ​មួយ​ពាន់​ ​ខ្ញុំ​ព្រះអង្គ​ទឹម​បម្រុង​ចាំ​ព្រះអង្គ​រួចហើយ​ ​សូម​ទ្រង់​សំគាល់​នូវ​កាលគួរ​នឹង​ស្តេច​ទៅ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ស្តេច​ចុះ​អំពី​វេជយន្ត​ប្រាសាទ​ ​ធ្វើ​អញ្ជលី​ ​នមស្ការ​ ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​។​
 [​៤១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​មាត​លិ​សង្គាហក​ទេវបុត្ត​ ​បាន​ពោល​នឹង​សក្ក​ទេ​វាន​មិន្ទ​ ​ដោយ​គាថា​ថា​
ថយ | ទំព័រទី ២៩៣ | បន្ទាប់