​សក្ក​បញ្ចកៈ​
​ឃ​ត្វា​សូត្រ​ ​ទី១​


 [​៤២២​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថ​បិណ្ឌ​ក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិត​ក្នុង​ទីសម​គួរ​។​
 [​៤២៣​]​ ​លុះ​សក្ក​ទេ​វាន​មិន្ទ​ ​ឋិត​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ថា​
​បុគ្គល​សម្លាប់​អ្វី​ ​ទើប​ដេក​ជា​សុខ​ ​សម្លាប់​អ្វី​ ​ទើប​មិន​សោកសៅ​ ​បពិត្រ​ព្រះ​គោតម​ ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​ ​ចំពោះ​ការ​សម្លាប់​ធម៌​អ្វី​ ​ដែល​ជា​ធម៌​ឯក​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់