​ខ្ញុំ​មិន​ឲ្យ​ទោស​បៀតបៀន​បានទេ​ ​ទាំង​មិន​ឲ្យធម៌​ជា​គ្រឿង​នាំ​ត្រឡប់​ចិត្ត​ ​គឺ​សេចក្តី​ក្រោធ​ចូល​មក​បាន​ ​ដោយ​ងាយ​ទេ​ ​ខ្ញុំ​មិន​ក្រោធ​មក​យូរហើយ​ ​សេចក្តី​ក្រោធ​ ​មិន​ដក់​នៅក្នុង​ខ្លួនខ្ញុំ​ទេ​ ​បើ​ខ្ញុំ​ខឹង​ ​ខ្ញុំ​មិន​និយាយ​ពាក្យ​អាក្រក់​ផង​ ​មិន​សំដែងធម៌​ទាំងឡាយ​ផង​ ​ខ្ញុំ​សំឡឹង​ឃើញ​ប្រយោជន៍​ខ្លួន​ ​បាន​ជា​ខ្ញុំ​សង្កត់សង្កិន​ខ្លួនខ្ញុំ​។​

​មាយា​សូត្រ​ ​ទី៣​


 [​៤២៩​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​ ​វេបចិត្តិ​អសុរិន្ទ​ ​មាន​អាពាធ​ជា​ទម្ងន់​ ​ដល់​នូវ​ទុក្ខវេទនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ចូល​ទៅ​សួរ​ជម្ងឺ​វេបចិត្តិ​អសុរិន្ទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេបចិត្តិ​អសុរិន្ទ​ ​បានឃើញ​សក្ក​ទេ​វាន​មិន្ទ​ ​កំពុង​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​សក្ក​ទេ​វាន​មិន្ទ​ ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់