​បពិត្រ​ទេ​វាន​មិន្ទ​ ​សូម​ទ្រង់​រក្សា​ខ្ញុំ​ផង​។​ ​សក្ក​ទេ​វាន​មិន្ទ​ ​តប​ថា​ ​ម្នាល​វេបចិត្តិ​ ​អ្នក​ចូរ​ប្រាប់​កលល្បិច​ដល់​ខ្ញុំ​។​ ​វេបចិត្តិ​អសុរិន្ទ​តប​ថា​ ​បពិត្រ​អ្នក​និទ៌ុក្ខ​ ​ខ្ញុំ​មិនទាន់​ប្រាប់​ទេ​ ​ចាំ​ខ្ញុំ​សាកសួរ​ពួក​អសុរ​សិន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេបចិត្តិ​អសុរិន្ទ​ ​សាកសួរ​ពួក​អសុរ​ថា​ ​ម្នាល​ពួក​អ្នក​និទ៌ុក្ខ​ ​ខ្លួនខ្ញុំ​នឹង​ប្រាប់​កលល្បិច​ ​ដល់​សក្ក​ទេ​វាន​មិន្ទ​ទៅ​ឬ​។​ ​ពួក​អសុរ​តប​ថា​ ​បពិត្រ​អ្នក​និទ៌ុក្ខ​ ​ព្រះអង្គ​កុំ​ប្រាប់​កលល្បិច​ ​ដល់​សក្ក​ទេ​វាន​មិន្ទឡើយ​។​
 [​៤៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​វេបចិត្តិ​អសុរិន្ទ​ ​បាន​ពោល​នឹង​សក្ក​ទេ​វាន​មិន្ទ​ ​ដោយ​គាថា​ ​ថា​
​បពិត្រ​មឃ​វ​សក្កទេវរាជ​ ​ព្រះនាម​សុជម្បតិ​ ​បុគ្គល​មានកល​ល្បិច​ ​តែង​ទៅ​កើត​ក្នុង​នរក​ដ៏​ពន្លឹក​ ​ដូចជា​សម្ពរ​អសុរិន្ទ​ ​ប្រកបដោយ​កលល្បិច​ ​ក៏​ឆេះ​ក្នុង​នរក​អស់​មួយ​រយ​ឆ្នាំ​គត់​។​
ថយ | ទំព័រទី ៣០២ | បន្ទាប់