​[​៦៩​]​ ​សុ​ព្រហ្ម​តប​ថា​ ​វិមាន​របស់​អ្នកនោះ​ ​ភ្លឺស្វាង​ ​រុងរឿង​ ​ក្នុង​ទិសខាងជើង​ ​ក៏​មែនហើយ​ ​ប៉ុន្តែ​ ​អ្នកប្រាជ្ញ​ ​មាន​ប្រាជ្ញា​ល្អ​ ​តែងឃើញ​ទោស​ក្នុង​រូប​ផង​ ​ឃើញ​រូប​ដែល​ញាប់ញ័រ​សព្វកាល​ផង​ ​ហេតុ​នោះ​ ​បាន​ជា​លោក​មិន​ត្រេកអរ​ក្នុង​រូប​។​

 [​៧០​]​ ​លំដាប់នោះ​ឯង​ ​ព្រហ្ម​មួយ​អង្គ​ ​ឈ្មោះ​សុ​ព្រហ្ម​ ​និង​ព្រហ្ម​មួយ​អង្គ​ ​ឈ្មោះ​សុទ្ធាវាស​ ​ញុំាង​ព្រហ្ម​នោះ​ ​ឲ្យ​សង្វេគ​ហើយ​ ​ក៏​បាត់​អំពី​ទីនោះ​ទៅ​។​ ​លុះចំណេរតមក​ ​ព្រហ្ម​នោះ​ ​ក៏បាន​ទៅកាន់​ទី​បំរើ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​

​បឋម​កោ​កាលិក​សូត្រ​ ​ទី៧​


 [​៧១​]​ ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​សម្ងំ​នៅក្នុង​ឈាន​សមាបត្តិ​។​ ​លំដាប់នោះ​ ​មាន​ព្រហ្ម​មួយ​អង្គ​ ​ឈ្មោះ​សុ​ព្រហ្ម​ ​និង​ព្រហ្ម​មួយ​អង្គ​ ​ឈ្មោះ​សុទ្ធាវាស​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឈរ​អែបនឹង​សន្លឹកទ្វារ​ម្ខាង​ម្នាក់​។​
ថយ | ទំព័រទី ៥៥ | បន្ទាប់