កឡារខត្តិយវគ្គ
[៩៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ជិតក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តមានអាយុថា ម្នាលសារីបុត្ត អជិតមាណព បានពោលហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) នូវពាក្យនេះថា
ពួកបុគ្គលណា មានធម៌ពិចារណា(១) ហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិរបស់បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន
ម្នាលសារីបុត្ត ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តីដោយពិស្តារ ដោយប្រការដូចម្តេចហ្ន៎។
[៩៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តមានអាយុ ជាគម្រប់២ដង។បេ។ ព្រះសារីបុត្តមានអាយុ ក៏នៅស្ងៀម ជាគម្រប់២ដង។ ព្រះមានព្រះភាគ
(១) អសេក្ខបុគ្គល។