​[​១០១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ដែល​ឈ្មោះថា​ ​មានធម៌​ពិចារណា​ហើយ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​នេះ​ជា​ភូត​ ​លុះ​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​នេះ​ជា​ភូត​ ​ដូច្នេះហើយ​ ​ក៏​មានចិត្ត​រួច​ស្រឡះ​ ​ព្រោះ​ការ​នឿយណាយ​ ​ព្រោះ​ការ​ធុញទ្រាន់​ ​ព្រោះ​ការ​រលត់​ ​ព្រោះ​ការ​មិន​ប្រកាន់​មាំ​ ​នូវ​ភូត​ ​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​អាហារ​នៃ​ភូត​នោះ​ ​រមែង​កើតមាន​ព្រម​ ​លុះ​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​អាហារ​នៃ​ភូត​នោះ​ ​រមែង​កើតមាន​ព្រម​ ​ដូច្នេះហើយ​ ​ក៏​មានចិត្ត​រួច​ស្រឡះ​ ​ព្រោះ​ការ​នឿយណាយ​ ​ព្រោះ​ការ​ធុញទ្រាន់​ ​ព្រោះ​ការ​រលត់​ ​ព្រោះ​ការ​មិន​ប្រកាន់​មាំ​ ​នូវ​កំណើត​នៃ​អាហារ​ ​ឃើញ​ដោយ​បញ្ញា​ ​ដ៏​ប្រពៃ​តាមពិត​ថា​ ​ធម្មជាត​ណា​ ​ជា​ភូត​ ​ធម្មជាត​នោះ​ ​មាន​កិរិយា​រលត់​ទៅជាធម្មតា​ ​ព្រោះ​ការ​រលត់​
ថយ | ទំព័រទី ១០៤ | បន្ទាប់