[១២៣] ម្នាលភិក្ខុទាំងឡាយ ជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច... ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច... ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច... ម្នាលភិក្ខុទាំងឡាយ វេទនា តើដូចម្តេច... ម្នាលភិក្ខុទាំងឡាយ ផស្សៈ តើដូចម្តេច... ម្នាលភិក្ខុទាំងឡាយ សឡាយតនៈ តើដូចម្តេច... ម្នាលភិក្ខុទាំងឡាយ នាមរូប តើដូចម្តេច... ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេច... ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារនេះ មាន៣គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខារទាំងឡាយ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា មគ្គដ៏ប្រសើរ ប្រកបដោយអង្គទាំង៨ប្រការនេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃសង្ខារ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។