​[​១២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​អរិយសាវ័ក​ដឹង​ច្បាស់​ ​នូវ​សង្ខារ​ទាំងឡាយ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃ​សង្ខារ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃ​សង្ខារ​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃ​សង្ខារ​ ​យ៉ាងនេះ​ ​នេះ​ជា​ធម្ម​ញ្ញាណ​ ​របស់​អរិយសាវ័ក​នោះ​។​ ​អរិយសាវ័ក​នោះ​ ​តែង​នាំទៅ​នូវ​ន័យ​ ​ក្នុង​អតីតកាល​ ​និង​អនាគតកាល​ ​ដោយ​ធម៌​នេះ​ ​ដែល​ខ្លួន​បានឃើញ​ហើយ​ ​ដឹង​ច្បាស់​ហើយ​ ​ជា​ធម៌​ឲ្យផល​មិន​ខុសកាល​ ​ជា​ធម៌​ដែល​ខ្លួន​បាន​ដល់ហើយ​ ​បាន​ជ្រួតជ្រាប​ហើយ​ ​ដោយ​បញ្ញា​ថា​ ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អតីតកាល​ ​បានដឹង​ច្បាស់​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃ​សង្ខារ​ ​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃ​សង្ខារ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃ​សង្ខារ​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​បានដឹង​ច្បាស់​យ៉ាងនេះ​ឯង​ ​ដូចជា​អាត្មាអញ​ ​ក្នុង​កាល​ឥឡូវនេះ​ដែរ​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​អនាគតកាល​ ​នឹង​ដឹង​ច្បាស់​ ​នូវ​សង្ខារ​ទាំងឡាយ​ ​នឹង​ដឹង​ច្បាស់​ ​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃ​សង្ខារ​ ​នឹង​ដឹង​ច្បាស់​ ​នូវ​ទី​រលត់​
ថយ | ទំព័រទី ១២៩ | បន្ទាប់