នៃសង្ខារ នឹងដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងអស់នោះ នឹងដឹងច្បាស់យ៉ាងនេះឯង ដូចជាអាត្មាអញ ក្នុងកាលឥឡូវនេះដែរ។ នេះជាអន្វយញ្ញាណ របស់អរិយសាវ័កនោះ។
[១២៥] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក មានញាណទាំង២នេះ គឺធម្មញ្ញាណ១ អន្វយញ្ញាណ១ បរិសុទ្ធ ផូរផង់ហើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា បរិបូណ៌ដោយទិដ្ឋិក៏បាន ថាបរិបូណ៌ដោយទស្សនៈក៏បាន ថាមកកាន់ព្រះសទ្ធម្មនេះក៏បាន ថាឃើញព្រះសទ្ធម្មនេះក៏បាន ថាប្រកបដោយសេក្ខញ្ញាណក៏បាន ថាប្រកបដោយសេក្ខវិជ្ជាក៏បាន ថាដល់ព្រម នូវធម្មស្រោតក៏បាន ថាជាអរិយៈ អ្នកមាននិព្វេធិកប្បញ្ញាក៏បាន ថាឋិតអែបនឹងទ្វារ នៃអមតនិព្វានក៏បាន។ ចប់សូត្រទី៣។
[១២៦] ទ្រង់គង់នៅជិតក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងញាណវត្ថុ៧៧ ប្រការ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរយកចិត្តទុកដាក់ ប្រុងចាំស្តាប់ពាក្យនោះ ឲ្យប្រពៃចុះ តថាគតនឹងពោលឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។