​មិន​មាន​ ​ជរាមរណៈ​ក៏​មិន​មាន​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​លោក​នេះ​ ​តែង​រលត់​យ៉ាងនេះ​។​
 [​១៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​ហេតុ​ដែល​នាំឲ្យកើត​ឡើង​ ​និង​សេចក្តី​រលត់​នៃ​លោក​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​នេះ​ ​តថាគត​ ​ហៅថា​ ​អ្នក​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ដូច្នេះ​ខ្លះ​។​បេ​។​ ​ថា​អ្នក​ឋិត​អែបនឹង​ទ្វារ​នៃ​អមត​និព្វាន​ ​ដូច្នេះ​ខ្លះ​ ​ក្នុង​កាលនោះ​។​ ​ចប់​សូត្រ​ទី៩​។​
 [​១៨៣​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ជា​អ្នកចេះដឹង​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលបើ​របស់​អ្វី​ ​មាន​ ​ទើប​របស់​អ្វី​មាន​ហ្ន៎​ ​របស់​អ្វី​មាន​ ​ព្រោះ​ការ​កើតឡើង​ ​នៃ​របស់​អ្វី​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​សង្ខារ​ទាំងឡាយ​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​វិញ្ញាណ​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​នាមរូប​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​ស​ឡាយ​ត​នៈ​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​ផស្សៈ​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​វេទនា​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​តណ្ហា​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​ឧបាទាន​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​ភព​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​ជាតិ​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​ជរាមរណៈ​មាន​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់