​ធ្វើជា​ងៀត​ផង​ ​ជា​ផ្អក​ផង​ ​កាលបើ​ភរិយា​ស្វាមី​ ​ទាំងពីរ​នាក់​ ​ស៊ីសាច់​កូន​ហើយ​ ​ទើ់ប​ដើរ​ឆ្លងផ្លូវ​លំបាក​ ​ដែល​នៅសល់​នោះ​ ​ឲ្យ​ផុត​បាន​ ​ភរិយា​ស្វាមី​នោះ​ ​ស៊ីសាច់​កូន​ផង​ ​រឹត​ទ្រូង​ផង​ថា​ ​ហៃ​កូនប្រុស​តែមួយ​ ​អ្នកឯង​នៅឯណា​ ​ហៃ​កូនប្រុស​តែមួយ​ ​អ្នកឯង​នៅឯណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​ដំណើរ​នោះ​ ​ថាដូចម្តេច​ ​ភរិយា​ស្វាមី​នោះ​ ​លេប​អាហារ​ដើម្បី​ការ​លេង​ ​លេប​អាហារ​ដើម្បី​ការ​ស្រវឹង​ ​លេប​អាហារ​ ​ដើម្បី​ការ​ប្រដាប់​តាក់តែង​ ​លេប​អាហារ​ ​ដើម្បី​ការ​ស្អិតស្អាង​ ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​នុ៎ះ​ ​មិនមែន​ដូច្នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភរិយា​ស្វាមី​នោះ​ ​ក្រែង​លេប​អាហារ​ ​គ្រាន់តែ​ដើម្បីនឹង​ឆ្លងផ្លូវ​លំបាក​ ​ឲ្យ​ផុត​តែប៉ុណ្ណោះ​ទេ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ត្រូវ​អ្នករាល់គ្នា​ ​យល់​ក​វឡី​កា​រា​ហារ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​កំណត់​ដឹង​ក​វឡី​កា​រា​ហារ​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​កំណត់​ដឹង​រាគៈ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​កាមគុណ​ទាំង៥ដែរ​ ​កាលបើ​កំណត់​ដឹង​រាគៈ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​កាមគុណ​ទាំង៥ហើយ​ ​អរិយសាវ័ក​ ​ដែល​ប្រកបដោយ​សំយោជនៈ​ណា​ហើយ​ ​ត្រូវ​ត្រឡប់​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​សំយោជនៈ​នោះ​ ​មិន​មាន​ទេ​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់