​មនោសញ្ចេតនា​ហារ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​តម្រេក​ ​សេចក្តី​រីករាយ​ ​ចំណង់​ ​មាន​ក្នុង​វិញ្ញា​ណា​ហារ​ ​វិញ្ញាណ​ក៏​លូតលាស់​ ​តាំងនៅ​ស៊ប់​ក្នុង​វិញ្ញា​ណា​ហារ​នោះ​ ​វិញ្ញាណ​លូតលាស់​ ​តាំងនៅ​ស៊ប់​ ​ក្នុង​ទីណា​ ​នាមរូប​ក៏​ឈាន​ចុះ​ក្នុង​ទីនោះ​ ​នាមរូប​ឈាន​ចុះ​ក្នុង​ទីណា​ ​សង្ខារ​ទាំងឡាយ​ ​ក៏​ចម្រើនឡើង​ក្នុង​ទីនោះ​ ​សង្ខារ​ទាំងឡាយ​ ​ចម្រើនឡើង​ក្នុង​ទីណា​ ​ការ​ចាប់កំណើត​ក្នុង​ភព​ថ្មី​តទៅទៀត​ ​ក៏​មាន​ក្នុង​ទីនោះ​ ​ការ​ចាប់កំណើត​ក្នុង​ភព​ថ្មី​តទៅទៀត​ ​មាន​ក្នុង​ទីណា​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​តទៅទៀត​ ​ក៏​មាន​ក្នុង​ទីនោះ​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​តទៅទៀត​ ​មាន​ក្នុង​ទីណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ទីនោះ​ ​ប្រកបដោយ​សោក​ ​ប្រកប​ដោយ​ធុ​លី​ ​គឺ​រាគាទិក្កិលេស​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​។​ ​
 ​[​២៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ជាង​ជ្រលក់​ ​ឬ​ជាងគំនូរ​ ​កាលបើ​មាន​ទឹកជ្រលក់​ក្តី​ ​ល័ក្ត​ក្តី​ ​រមៀត​ក្តី​ ​ត្រុំ​ក្តី​ ​ស្បែង​ក្តី​ ​ក៏​គូររូប​ស្ត្រី​ ​ឬ​រូប​បុរស​ ​ឲ្យ​មាន​អវយវៈ​តូច​ធំ​សព្វគ្រប់​ ​នា​ក្រដាស​ ​ឬ​ផែនក្តារ​ ​នា​ជញ្ជាំង​ ​ឬ​ផ្ទាំង​សំពត់​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់