ម្នាលភិក្ខុ អ្នកពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុង តើដូចម្តេចខ្លះ។ ភិក្ខុនោះ ក៏បានដោះស្រាយភ្លាម តែភិក្ខុនោះដោះស្រាយយ៉ាងណា ភិក្ខុនោះ ក៏មិនញុំាងព្រះហឫទ័យ របស់ព្រះមានព្រះភាគ ឲ្យត្រេកអរយ៉ាងនោះបានឡើយ។
[២៥៥] កាលបើភិក្ខុនោះ ក្រាបទូលយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា ព្រះមានព្រះភាគ គួរសំដែងនូវធម៌ ជាគ្រឿងពិចារណាខាងក្នុងណា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរដល់ការសំដែង នូវធម៌ជាគ្រឿងពិចារណា ខាងក្នុងនុ៎ះហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរដល់ការសំដែងនូវធម៌ ជាគ្រឿងពិចារណាខាងក្នុងនុ៎ះហើយ ភិក្ខុទាំងឡាយ បានស្តាប់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ បើដូច្នេះ ចូរអ្នកទាំងឡាយ ស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។