[​២៥៦​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​យ៉ាងនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាល​ពិចារណា​ធម៌​ ​ជា​គ្រឿង​ពិចារណា​ខាងក្នុង​ ​រមែង​ពិចារណា​ថា​ ​ទុក្ខ​ ​គឺ​ជរា​ ​និង​មរណៈ​នេះ​ ​មាន​ប្រការ​ច្រើន​ ​មាន​ប្រការ​ផ្សេង​ៗ​ ​តែង​កើតឡើង​ក្នុង​លោក​ ​ទុក្ខ​នេះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​ជាទី​កើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ប្រភព​ហ្ន៎​ ​កាលបើ​មាន​អ្វី​ ​ទើប​មាន​ជរា​ ​និង​មរណៈ​ ​កាលបើ​គ្មានអ្វី​ ​ទើប​គ្មាន​ជរា​ ​និង​មរណៈ​។​ ​កាល​ភិក្ខុ​នោះ​ ​ពិចារណា​ ​ក៏​រមែង​ដឹង​យ៉ាងនេះ​ថា​ ​ទុក្ខ​ ​គឺ​ជរា​ ​និង​មរណៈ​នេះ​ ​មាន​ប្រការ​ច្រើន​ ​មាន​ប្រការ​ផ្សេង​ៗ​ ​តែង​កើតឡើង​ក្នុង​លោក​ ​ទុក្ខ​នេះឯង​ ​មាន​ឧបធិ​ជាហេតុ​(​១​)​ ​មាន​ឧបធិ​ជាទី​កើត​ ​មាន​ឧបធិ​ជា​កំណើត​ ​មាន​ឧបធិ​ជា​ប្រភព​ ​កាលបើ​មាន​ឧបធិ​ ​ទើប​មាន​ជរា​ ​និង​មរណៈ​ ​កាលបើ​ឧបធិ​មិន​មាន​ ​ជរា​ ​និង​មរណៈ​ក៏​មិន​មាន​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​នូវ​ជរា​ ​និង​មរណៈ​ផង​ ​ដឹង​ច្បាស់​នូវ​ហេតុ​ជាទី​កើត​នៃជ​រា​ ​និង​មរណៈ​ផង​ ​ដឹង​ច្បាស់​នូវ​ទី​រលត់​ជរា​ ​និង​មរណៈ​ផង​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅ​ដ៏​សមគួរ​ដល់​ការ​រលត់​ ​នៃជ​រា​ ​និង​មរណៈ​នោះ​ផង​ ​
​(​១​)​ ​សំដៅយក​ឧបធិ​ ​គឺ​ខន្ធ៥​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់