[២៧១] ម្នាលអាវុសោមុសិលៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ តើមុសិលៈមានអាយុ មានញាណកើតឡើង ចំពោះខ្លួនឯងថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន ដូច្នេះឬទេ។ ម្នាលអាវុសោបវិដ្ឋៈ វៀរចាកសេចក្តីជឿ វៀរចាកសេចក្តីចូលចិត្ត វៀរចាកការឮតៗគ្នាមក វៀរចាកសេចក្តីត្រិះរិះដោយអាការៈ វៀរចាកសេចក្តីពេញចិត្ត តាមការយល់ឃើញ និងការពិនិត្យ ខ្ញុំក៏ដឹងហេតុនុ៎ះ ខ្ញុំក៏ឃើញហេតុនុ៎ះថា សេចក្តីរលត់នៃភព ជាព្រះនិព្វាន។ បើដូច្នោះ មានតែ ព្រះមុសិលៈមានអាយុ ជាព្រះអរហន្តខីណាស្រព។ កាលបើព្រះបវិដ្ឋៈ និយាយយ៉ាងនេះហើយ ព្រះមុសិលៈមានអាយុ ក៏នៅស្ងៀម។
[២៧២] លំដាប់នោះ ព្រះនារទៈមានអាយុ បាននិយាយនឹងព្រះបវិដ្ឋៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោបវិដ្ឋៈ ខ្ញុំសូមឱកាស ខ្ញុំគួរតែបានដើម្បីដោះស្រាយប្រស្នានុ៎ះ កាលបើដូច្នេះ លោកចូរសួរប្រស្នានោះមកចុះ ខ្ញុំនឹងព្យាករប្រស្នានុ៎ះដល់លោក។ បើព្រះនារទៈមានអាយុបាន