​[​២៧៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​មនុស្ស​ ​និង​ទេវតា​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ព្រះអង្គ​បាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ទាំងឡាយ​ ​ទាំង​ភិក្ខុសង្ឃ​ ​ក៏​មាន​មនុស្ស​ ​និង​ទេវតា​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ជា​អ្នក​បាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ទាំងឡាយ​ដែរ​។​ ​ចំណែកខាង​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​គេ​មិន​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ ​មិន​កោតក្រែង​ ​ជា​អ្នក​មិនបាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ទាំងឡាយ​ឡើយ​។​
 [​២៨០​]​ ​សម័យ​នោះ​ឯង​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​សុសិ​មៈ​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ជាមួយ​នឹង​បរិ​ព្វា​ជ​ក​បរិស័ទ​ជាច្រើន​។​ ​គ្រានោះ​ ​ពួក​បរិស័ទ​ ​របស់​សុសិ​ម​បរិ​ព្វា​ជ​ក​ ​បាន​និយាយ​ពាក្យ​នេះ​ ​និង​សុសិ​ម​បរិ​ព្វា​ជ​កថា​
ថយ | ទំព័រទី ២៦៦ | បន្ទាប់