​[​២៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មហាសមុទ្រ​នាច​ទៅវិញ​ ​ទន្លេ​ក៏​នាច​ ​កាល​ទន្លេ​នាច​ ​ស្ទឹង​ក៏​នាច​ ​កាល​ស្ទឹង​នាច​ ​ព្រែក​ធំ​ក៏​នាច​ ​កាល​ព្រែក​ធំ​នាច​ ​ព្រែក​តូច​ក៏​នាច​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ដូច​អវិជ្ជា​ ​កាល​ខ្សោយកម្លាំង​ ​ក៏​ញុំាង​សង្ខារ​ទាំងឡាយ​ ​ឲ្យ​ខ្សោយ​ ​កាល​សង្ខារ​ទាំងឡាយ​ខ្សោយ​ ​ក៏​ញុំាង​វិញ្ញាណ​ឲ្យ​ខ្សោយ​ ​កាល​វិញ្ញាណ​ខ្សោយ​ ​ក៏​ញុំា​ងនា​មរូប​ឲ្យ​ខ្សោយ​ ​កាល​នាមរូប​ខ្សោយ​ ​ក៏​ញុំាង​អាយតនៈ៦ឲ្យ​ខ្សោយ​ ​កាល​អាយតនៈ៦ខ្សោយ​ ​ក៏​ញុំាង​ផស្សៈ​ឲ្យ​ខ្សោយ​ ​កាល​ផស្សៈ​ខ្សោយ​ ​ក៏​ញុំាង​វេទនា​ឲ្យ​ខ្សោយ​ ​កាល​វេទនា​ខ្សោយ​ ​ក៏​ញុំាង​តណ្ហា​ឲ្យ​ខ្សោយ​ ​កាល​តណ្ហា​ខ្សោយ​ ​ក៏​ញុំាង​ឧបាទាន​ឲ្យ​ខ្សោយ​ ​កាល​ឧបាទាន​ខ្សោយ​ ​ក៏​ញុំាង​ភព​ឲ្យ​ខ្សោយ​ ​កាល​ភព​ខ្សោយ​ ​ក៏​ញុំាង​ជាតិ​ឲ្យ​ខ្សោយ​ ​កាល​ជាតិ​ខ្សោយ​ ​ក៏​ញុំាង​ជរាមរណៈ​ឲ្យ​ខ្សោយ​ ​ដូច្នោះឯង​។​ ​ចប់​សូត្រ​ទី៩​។​
ថយ | ទំព័រទី ២៦៥ | បន្ទាប់