​ជា​មហ​គ្គ​តៈ​ ​ចិត្ត​ជាស​ឧត្តរៈ​ ​គឺ​កាមាវចរចិត្ត​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ជាស​ឧត្តរៈ​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​ ​គឺ​រូបាវចរ​ ​និង​អ​រូបាវចរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្តជា​អនុ​ត្ត​រៈ​ ​ចិត្ត​ដែល​តាំងនៅ​ខ្ជាប់ខ្ជួន​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​តាំងនៅ​ខ្ជាប់ខ្ជួន​ ​ចិត្ត​ដែល​មិន​តាំងនៅ​ខ្ជាប់ខ្ជួន​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិន​តាំងនៅ​ខ្ជាប់ខ្ជួន​ ​ចិត្ត​ដែល​រួច​ស្រឡះ​ ​ចាក​កិលេស​ហើយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ចិត្ត​ដែល​មិនទាន់​រួច​ស្រឡះ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​រួច​ស្រឡះ​ ​ដែរ​ឬទេ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​
 [​២៨៦​]​ ​បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចុះ​កាលបើ​លោក​ទាំងឡាយ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​តើ​រឭក​ឃើញ​នូវ​បុព្វេ​និវាស​ ​គឺ​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ ​ជាច្រើន​ប្រការ​ ​គឺ​រឭក​ឃើញ​បាន​ ​១ជាតិ​ ​២ជាតិ​ ​៣ជាតិ​ ​៤ជាតិ​ ​៥ជាតិ​ ​១០ជាតិ​ ​២០ជាតិ​ ​៣០ជាតិ​ ​៤០ជាតិ​ ​៥០ជាតិ​ ​១០០ជាតិ​ ​១ពាន់​ជាតិ​ ​១សែន​ជាតិ​ ​ក៏បាន​ ​រឭក​ឃើញ​សំ​វដ្ត​កប្ប​ជាច្រើន​ក៏បាន​ ​វិ​វដ្ត​កប្ប​ជាច្រើន​ក៏បាន​ ​សំ​វដ្ត​វិ​វដ្ត​កប្ប​ជាច្រើន​ក៏បាន​ ​ថា​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់