​លុះ​អាត្មាអញ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ក៏បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​នោះ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ក៏បាន​មក​កើត​ក្នុង​ភព​នេះ​ ​លោក​ទាំងឡាយ​ ​រឭក​ឃើញ​នូវ​បុព្វេ​និវាស​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការៈ​ ​គឺ​រូប​ ​និង​អាហារ​ជាដើម​ ​ព្រមទាំង​ឧទ្ទេស​ ​គឺ​ឈ្មោះ​ ​និង​គោត្រកូល​ ​ដោយ​ប្រការ​ដូច្នេះ​ ​បាន​ដែរ​ឬទេ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​
 [​២៨៧​]​ ​បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចុះ​កាលបើ​លោក​ទាំងឡាយ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​តើមាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​រមែង​ឃើញ​នូវ​ពួក​សត្វ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងអម្បាល​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ព្រះ​អរិយបុគ្គល​ ​មាន​សេចក្តី​យល់​ខុស​ ​ប្រកាន់​នូវ​អំពើ​តាម​សេចក្តី​យល់​ខុស​ ​សត្វ​ទាំងអម្បាល​នោះ​ ​លុះ​រំលាង​កាយ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់