ស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក មួយទៀត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវ សត្វទាំងអម្បាលនោះ លុះរំលាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ ទេវលោក ចុះលោកទាំងឡាយ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។
[២៨៨] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើកន្លងនូវរូបជ្ឈានហើយ បាននូវអារុប្បវិមោក្ខ ដែលជាធម៌ស្ងប់រម្ងាប់ ដោយនាមកាយ ហើយសម្រាន្តនៅ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។
[២៨៨] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើកន្លងនូវរូបជ្ឈានហើយ បាននូវអារុប្បវិមោក្ខ ដែលជាធម៌ស្ងប់រម្ងាប់ ដោយនាមកាយ ហើយសម្រាន្តនៅ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។