​ហើយ​ ​ញាណ​ ​(​របស់​អរិយសាវ័ក​នោះ​)​ ​កើតឡើង​ប្រាកដ​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
 [​២៩៤​]​ ​ម្នាល​សុសិ​មៈ​ ​អ្នក​យល់ឃើញ​ថា​ ​ជរាមរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ ​ជា​បច្ច័យ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​សុសិ​មៈ​ ​អ្នក​យល់ឃើញ​ថា​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ ​ជា​បច្ច័យ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​សុសិ​មៈ​ ​អ្នក​យល់ឃើញ​ថា​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ ​ជា​បច្ច័យ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​សុសិ​មៈ​ ​អ្នក​យល់ឃើញ​ថា​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ ​ជា​បច្ច័យ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​.​.​.​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​.​.​.​ ​ផស្សៈ​កើតមាន​ ​ព្រោះ​អាយតនៈ៦​ ​ជា​បច្ច័យ​.​.​.​ ​អាយតនៈ៦​ ​កើតមាន​ ​ព្រោះ​នាមរូប​ ​ជា​បច្ច័យ​.​.​.​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​.​.​.​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​.​.​.​ ​ម្នាល​សុសិ​មៈ​ ​អ្នក​យល់ឃើញ​ថា​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ ​ជា​បច្ច័យ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​
ថយ | ទំព័រទី ២៨០ | បន្ទាប់