[៣២១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ ដូចមហាប្រឹថពី គប្បីអស់ទៅ វិនាសទៅ វៀរលែងតែដុំដី ៧ដុំ ប៉ុនផ្លែពទ្រា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច មហាប្រឹថពី ដែលអស់ទៅ វិនាសទៅ និងដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលសល់នៅ តើណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពី ដែលអស់ទៅ វិនាសទៅ ច្រើនជាង ឯដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលសល់នៅ មានប្រមាណតិចណាស់ ដុំដី៧ដុំ ប៉ុនផ្លែពទ្រា ដែលសល់នៅ យកទៅប្រៀបធៀបនឹងមហាប្រឹថពី ដែលអស់ទៅ វិនាសទៅ មិនដល់នូវចំណែកមួយ ក្នុងមួយរយចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយពាន់ចំណែក មិនដល់នូវចំណែកមួយ ក្នុងមួយសែនចំណែកឡើយ។
[៣២២] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។ ចប់សូត្រទី៦។
[៣២២] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូច។បេ។ ការបានធម្មចក្ខុ មានប្រយោជន៍ច្រើនយ៉ាងនេះ។ ចប់សូត្រទី៦។