មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌ទាំងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍នោះ តថាគត មិនរាប់ថាសមណៈ ក្នុងពួកសមណៈផង មិនរាប់ថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះថា សមណព្រាហ្មណ៍ មានអាយុទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់ មិនសម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយបញ្ញា ដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្នឡើយ។
[៤១] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងពួកសមណព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវធម៌ទាំងនេះ ដឹងច្បាស់ នូវហេតុជាទីកើតនៃធម៌ទាំងនេះ ដឹងច្បាស់ នូវទីរលត់នៃធម៌ទាំងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌ទាំងនេះ។ សមណព្រាហ្មណ៍ទាំងនោះ ដឹងច្បាស់នូវធម៌អ្វី ដឹងច្បាស់នូវហេតុ ជាទីកើតនៃធម៌អ្វី ដឹងច្បាស់នូវទីរលត់នៃធម៌អ្វី ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌អ្វី។ គឺ ដឹងច្បាស់នូវជរាមរណៈ ដឹងច្បាស់ នូវហេតុជាទីកើតនៃជរាមរណៈ ដឹងច្បាស់ នូវទីរលត់នៃជរាមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរាមរណៈ។ នូវជាតិ។បេ។ នូវភព... នូវឧបាទាន... នូវតណ្ហា... នូវវេទនា... នូវផស្សៈ... នូវសឡាយតនៈ... នូវនាមរូប... នូវវិញ្ញាណ... ដឹងច្បាស់នូវសង្ខារទាំងឡាយ