នឹងមិនបញ្ឈប់ នូវសេចក្តីព្យាយាម របស់បុរសឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ជិលច្រអូស រមែងច្រឡូកច្រឡំដោយអកុសលធម៌ដ៏លាមក នៅជាទុក្ខ ថែមទាំងញុំាងប្រយោជន៍នៃខ្លួន ដ៏ធំ ឲ្យសាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ ចំណែកបុគ្គល ដែលមានព្យាយាមតឹងរឹង រមែងស្ងប់ស្ងាត់ ចាកអកុសលធម៌ដ៏លាមក នៅជាសុខ ថែមទាំងញុំាងប្រយោជន៍នៃខ្លួនដ៏ធំ ឲ្យបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ ការដល់នូវគុណវិសេសដ៏ខ្ពង់ខ្ពស់(១) ដោយឥន្ទ្រិយដ៏ថោកទាប(២) រមែងមិនមានទេ ការដល់នូវគុណវិសេសដ៏ខ្ពង់ខ្ពស់ ដោយឥន្ទ្រិយដ៏ខ្ពង់ខ្ពស់ ទើបមាន។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនេះ ជាធម្មជាតជ្រះថ្លា គួរក្រេបផឹក ព្រោះព្រះសាស្តា មាននៅចំពោះមុខ។
(១) សំដៅយកព្រះអរហត្តផល។ (២) សំដៅយកឥន្ទ្រិយទាំង៥ មានសទ្ធាជាដើម។