​[​៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ ​ដើម្បី​ការ​ដល់​នូវ​គុណធម៌​ ​ដែល​មិនទាន់​បាន​ដល់​ ​ដើម្បី​ការ​ត្រាស់​ដឹង​នូវ​គុណធម៌​ ​ដែល​មិនទាន់​បាន​ត្រាស់​ដឹង​ ​ដើម្បី​ការ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណធម៌​ ​ដែល​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ក្នុង​សាសនា​នេះ​ ​ដោយ​គិត​យ៉ាងនេះ​ថា​ ​បព្វជ្ជា​របស់​យើង​ទាំងឡាយ​នេះ​ ​មិនមែន​វៀច​ ​មិនមែន​ឥត​ផល​ទេ​ ​រមែង​ប្រកបដោយ​ផល​ ​ប្រកដ​ដោយ​សេចក្តី​ចម្រើន​ ​ព្រោះថា​ ​យើង​ទាំងឡាយ​ ​បរិភោគ​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​របស់​ជន​ទាំងឡាយ​ណា​ ​ការ​បូជា​ទាំងនោះ​ ​ចំពោះ​យើង​ទាំងឡាយ​ ​របស់​ជន​ទាំងនោះ​ ​នឹង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​កាល​ឃើញច្បាស់​នូវ​ប្រយោជន៍​របស់​ខ្លួន​ ​គួ​រតែញុំាង​កិច្ច​ទាំងពួង​ ​ឲ្យ​បរិបូណ៌​ដោយ​សេចក្តី​មិន​ប្រមាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​កាល​ឃើញច្បាស់​ ​នូវ​ប្រយោជន៍​របស់​បុគ្គល​ដទៃ​ ​គួ​រតែញុំាង​កិច្ច​ទាំងពួង​ ​ឲ្យ​បរិបូណ៌​ ​ដោយ​សេចក្តី​មិន​ប្រមាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​កាល​ឃើញច្បាស់​នូវ​ប្រយោជន៍​ទាំងពីរ​ ​គួ​រតែញុំាង​កិច្ច​ទាំងពួង​ ​ឲ្យ​បរិបូណ៌​ ​ដោយ​សេចក្តី​មិន​ប្រមាទ​។​ ​ចប់​សូត្រ​ទី២​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់