[៦៨] ទ្រង់គង់នៅជិតក្រុងសាវត្ថី ... ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កិរិយាអស់ទៅនៃអាសវៈ ចំពោះតែបុគ្គល ដែលដឹងច្បាស់ ឃើញច្បាស់ មិនពោលចំពោះបុគ្គល ដែលមិនដឹងច្បាស់ មិនឃើញច្បាស់ទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលកាលដឹងអ្វី កាលឃើញអ្វី ទើបមានការអស់ទៅនៃអាសវៈ។ បុគ្គលដឹង ឃើញថា រូប ដូច្នេះ ហេតុជាទីកើតឡើងនៃរូបដូច្នេះ សេចក្តីរលត់នៃរូបដូច្នេះ។បេ។ វេទនាដូច្នេះ។បេ។ សញ្ញាដូច្នេះ។បេ។ សង្ខារទាំងឡាយដូច្នេះ។បេ។ វិញ្ញាណដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណដូច្នេះ សេចក្តីរលត់នៃវិញ្ញាណដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបមានការអស់ទៅនៃអាសវៈ។
[៦៩] ម្នាលភិក្ខុទាំងឡាយ កាលធម៌(១) ជាគ្រឿងអស់ទៅនៃអាសវៈ កើតឡើងហើយ ខយញ្ញាណ(២) ណា កើតឡើងដែរ តថាគតពោលថា ខយញ្ញាណនោះ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃខយញ្ញាណ តើដូចម្តេច។
[៦៩] ម្នាលភិក្ខុទាំងឡាយ កាលធម៌(១) ជាគ្រឿងអស់ទៅនៃអាសវៈ កើតឡើងហើយ ខយញ្ញាណ(២) ណា កើតឡើងដែរ តថាគតពោលថា ខយញ្ញាណនោះ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃខយញ្ញាណ តើដូចម្តេច។
(១) បានដល់អរហត្តផល។ (២) សេចក្តីដឹងក្នុងធម៌ ជាគ្រឿងអស់ទៅនៃអាសវៈ បានដល់បដិវេកញ្ញាណ។