មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសមាធិ តើដូចម្តេច។ គប្បីឆ្លើយថា សុខៈ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សុខៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសុខៈ តើដូចម្តេច។ គប្បីឆ្លើយថា បស្សទ្ធិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បស្សទ្ធិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបស្សទ្ធិ តើដូចម្តេច។ គប្បីឆ្លើយថា បីតិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បីតិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបីតិ តើដូចម្តេច។ គប្បីឆ្លើយថា បាមុជ្ជៈ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បាមុជ្ជៈ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃបាមុជ្ជៈ តើដូចម្តេច។ គប្បីឆ្លើយថា សទ្ធា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សទ្ធា ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសទ្ធា តើដូចម្តេច។