​គប្បី​ឆ្លើយ​ថា​ ​ទុក្ខ​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ទុក្ខ​ ​ប្រកបដោយ​ហេតុ​ ​មិន​ពោល​ថា​ ​មិន​មានហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នៃ​ទុក្ខ​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​ជាតិ​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ជាតិ​ ​ប្រកបដោយ​ហេតុ​ ​មិន​ពោល​ថា​ ​មិន​មានហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នៃជា​តិ​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​ភព​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ភព​ ​ប្រកបដោយ​ហេតុ​ ​មិន​ពោល​ថា​ ​មិន​មានហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នៃ​ភព​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​ឧបាទាន​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ឧបាទាន​ ​ប្រកបដោយ​ហេតុ​ ​មិន​ពោល​ថា​ ​មិន​មានហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នៃ​ឧបាទាន​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​តណ្ហា​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​តណ្ហា​ ​ប្រកបដោយ​ហេតុ​ ​មិន​ពោល​ថា​ ​មិន​មានហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នៃ​តណ្ហា​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​វេទនា​ ​ជាហេតុ​។​បេ​។​ ​គប្បី​ឆ្លើយ​ថា​ ​ផស្សៈ​ ​ជាហេតុ​.​.​.​ ​គប្បី​ឆ្លើយ​ថា​ ​ស​ឡាយ​ត​នៈ​ ​ជាហេតុ​.​.​.​ ​គប្បី​ឆ្លើយ​ថា​ ​នាមរូប​ ​ជាហេតុ​.​.​.​ ​គប្បី​ឆ្លើយ​ថា​ ​វិញ្ញាណ​ ​ជាហេតុ​.​.​.​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់