គប្បីឆ្លើយថា ទុក្ខ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទុក្ខ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃទុក្ខ តើដូចម្តេច។ គប្បីឆ្លើយថា ជាតិ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ជាតិ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃជាតិ តើដូចម្តេច។ គប្បីឆ្លើយថា ភព ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភព ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃភព តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទាន ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ឧបាទាន ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃឧបាទាន តើដូចម្តេច។ គប្បីឆ្លើយថា តណ្ហា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា តណ្ហា ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃតណ្ហា តើដូចម្តេច។ គប្បីឆ្លើយថា វេទនា ជាហេតុ។បេ។ គប្បីឆ្លើយថា ផស្សៈ ជាហេតុ... គប្បីឆ្លើយថា សឡាយតនៈ ជាហេតុ... គប្បីឆ្លើយថា នាមរូប ជាហេតុ... គប្បីឆ្លើយថា វិញ្ញាណ ជាហេតុ...