​គប្បី​ឆ្លើយ​ថា​ ​សង្ខារ​ទាំងឡាយ​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​សង្ខារ​ទាំងឡាយ​ ​ប្រកបដោយ​ហេតុ​ ​មិន​ពោល​ថា​ ​មិន​មានហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​នៃ​សង្ខារ​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​អវិជ្ជា​ ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​រួបរួម​ដូច្នេះ​ ​សង្ខារ​ទាំងឡាយ​ ​មាន​អវិជ្ជា​ជាហេតុ​ ​វិញ្ញាណ​ ​មាន​សង្ខារ​ជាហេតុ​ ​នាមរូប​ ​មានវិញ្ញាណ​ជាហេតុ​ ​ស​ឡាយ​ត​នៈ​ ​មាន​នាមរូប​ជាហេតុ​ ​ផស្សៈ​ ​មាន​ស​ឡាយ​ត​នៈ​ជាហេតុ​ ​វេទនា​ ​មាន​ផស្សៈ​ជាហេតុ​ ​តណ្ហា​ ​មាន​វេទនា​ជាហេតុ​ ​ឧបាទាន​ ​មាន​តណ្ហា​ជាហេតុ​ ​ភព​ ​មាន​ឧបាទាន​ជាហេតុ​ ​ជាតិ​ ​មាន​ភព​ជាហេតុ​ ​ទុក្ខ​ ​មាន​ជាតិ​ជាហេតុ​ ​សទ្ធា​ ​មានទុក្ខ​ជាហេតុ​ ​បា​មុ​ជ្ជៈ​ ​មាន​សទ្ធា​ជាហេតុ​ ​បីតិ​ ​មាន​បា​មុ​ជ្ជៈ​ជាហេតុ​ ​បស្ស​ទ្ធិ​ ​មាន​បីតិ​ជាហេតុ​ ​សុខៈ​ ​មា​នប​ស្ស​ទ្ធិ​ជាហេតុ​ ​សមាធិ​ ​មាន​សុខៈ​ជាហេតុ​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​សមាធិ​ជាហេតុ​ ​និ​ព្វិ​ទា​ញាណ​ ​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ជាហេតុ​ ​វិ​រាគៈ​ ​មាន​និ​ព្វិ​ទា​ញាណ​ជាហេតុ​ ​វិមុត្តិ​ ​មាន​វិ​រាគៈ​ជាហេតុ​ ​ខយ​ញ្ញាណ​ ​មាន​វិមុត្តិ​ជាហេតុ​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់