គប្បីឆ្លើយថា សង្ខារទាំងឡាយ ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សង្ខារទាំងឡាយ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃសង្ខារទាំងឡាយ តើដូចម្តេច។ គប្បីឆ្លើយថា អវិជ្ជា ជាហេតុ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរួបរួមដូច្នេះ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ វិញ្ញាណ មានសង្ខារជាហេតុ នាមរូប មានវិញ្ញាណជាហេតុ សឡាយតនៈ មាននាមរូបជាហេតុ ផស្សៈ មានសឡាយតនៈជាហេតុ វេទនា មានផស្សៈជាហេតុ តណ្ហា មានវេទនាជាហេតុ ឧបាទាន មានតណ្ហាជាហេតុ ភព មានឧបាទានជាហេតុ ជាតិ មានភពជាហេតុ ទុក្ខ មានជាតិជាហេតុ សទ្ធា មានទុក្ខជាហេតុ បាមុជ្ជៈ មានសទ្ធាជាហេតុ បីតិ មានបាមុជ្ជៈជាហេតុ បស្សទ្ធិ មានបីតិជាហេតុ សុខៈ មានបស្សទ្ធិជាហេតុ សមាធិ មានសុខៈជាហេតុ យថាភូតញ្ញាណទស្សនៈ មានសមាធិជាហេតុ និព្វិទាញាណ មានយថាភូតញ្ញាណទស្សនៈជាហេតុ វិរាគៈ មាននិព្វិទាញាណជាហេតុ វិមុត្តិ មានវិរាគៈជាហេតុ ខយញ្ញាណ មានវិមុត្តិជាហេតុ។