[៨៣] ម្នាលអានន្ទ កាលបើកាយមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះកាយសញ្ចេតនា(១) ជាហេតុ ម្នាលអានន្ទ កាលបើវាចាមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះវចីសញ្ចេតនាជាហេតុ ម្នាលអានន្ទ កាលបើមនោមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើង ព្រោះមនោសញ្ចេតនាជាហេតុ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារ(២) ណា បុគ្គលតែងធ្វើកាយសង្ខារនោះដោយខ្លួនឯង ព្រោះអវិជ្ជាជាបច្ច័យក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលទាំងឡាយដទៃ តែងធ្វើកាយសង្ខារនោះក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលកាលដឹងច្បាស់ តែងធ្វើកាយសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺកាយសង្ខារណា បុគ្គលមិនដឹងច្បាស់ តែងធ្វើកាយសង្ខារនោះ ក៏មាន។ ម្នាលអានន្ទ សុខ និងទុក្ខ ខាងក្នុង កើតឡើងជាប់ដោយបច្ច័យ គឺវចីសង្ខារណា បុគ្គលតែងធ្វើវចីសង្ខារនោះដោយខ្លួនឯង ក៏មាន។ ម្នាលអានន្ទ 
            
        (១) ចេតនាដែលកើតឡើងក្នុងកាយទ្វារ។ (២) កាយកម្ម។
            
