​[​៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជរា​ ​និង​មរណៈ​ ​តើ​ដូចម្តេច​។​ ​សេចក្តី​គ្រាំគ្រា​ ​ភាព​គ្រាំគ្រា​ ​ធ្មេញ​បាក់​ ​សក់ស្កូវ​ ​ស្បែក​ជ្រួញជ្រីវ​ ​ដំណើរ​ថយ​អាយុ​ ​ដំណើរ​ចាស់ទុំ​ឥន្ទ្រិយ​ទាំងឡាយ​ណា​ ​របស់​សត្វ​ទាំង​ឡាយ​នោះ​ៗ​ ​ក្នុង​សត្ត​និ​កាយ​នោះ​ៗ​ ​នេះ​ហៅថា​ ​ជរា​។​ ​ចុតិ​ ​ការ​ឃ្លាត​ ​ការ​បែកធ្លាយ​ ​ការបាត់បង់​ ​សេចក្តី​ស្លាប់​ ​ដំណើរ​ងាប់​ ​ការ​ធ្វើ​នូវ​មរណកាល​ ​ការ​បែកធ្លាយ​នៃ​ខន្ធ​ទាំងឡាយ​ ​ការ​ដាក់ចុះ​នូវ​សាកសព​ ​ការ​ដាច់​នៃ​ជីវិតិន្ទ្រិយ​ណា​ ​របស់​សត្វ​ទាំង​ឡាយ​នោះ​ៗ​ ​ចាក​សត្ត​និ​កាយ​នោះ​ៗ​ ​នេះ​ហៅថា​ ​មរណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជរា​នេះ​ផង​ ​មរណៈ​នេះ​ផង​ ​នេះ​ហៅថា​ ​ជរា​ ​និង​មរណៈ​ ​ដូច្នេះ​ឯង​។​ ​ការ​កើតឡើង​នៃជ​រា​ ​និង​មរណៈ​ ​ព្រោះ​ការ​កើតឡើង​នៃជា​តិ​ ​ការ​រលត់​នៃជ​រា​និង​មរណៈ​ ​ព្រោះ​ការ​រលត់​នៃជា​តិ​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ៨នេះឯង​ ​ជា​បដិបទា​ ​ដែល​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃជ​រា​ ​និង​មរណៈ​ ​គឺ​ប្រាជ្ញា​យល់ឃើញ​ត្រូវ១​។​បេ​។​ ​ការ​តម្កល់ចិត្ត​ត្រូវ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជាតិ​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភព​ ​តើ​ដូចម្តេច​.​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទាន​ ​តើ​ដូចម្តេច​.​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​តើ​ដូចម្តេច​.​.​.​.​ ​វេទនា​.​.​.​.​ ​ផស្សៈ​.​.​.​.​ ​ស​ឡាយ​ត​នៈ​.​.​.​.​ ​នាមរូប​.​.​.​.​ ​វិញ្ញាណ​.​.​.​.​
ថយ | ទំព័រទី ៩៥ | បន្ទាប់