​លុះ​ក​ឡា​រ​ខត្តិយ​ភិក្ខុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​សារីបុត្ត​មាន​អាយុ​ ​ភិក្ខុ​ឈ្មោះ​មោលិ​យ​ផ​គ្គុ​ន​ ​បាន​លាសិក្ខា​ ​ត្រឡប់ទៅ​កាន់​ហីនភេទ​ហើយ​ ​ព្រះ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​នោះ​ ​មិនបាន​នូវ​ទីពឹង​ ​ក្នុង​ធម្មវិន័យ​ដោយពិត​ទេ​ ​បើ​ដូច្នោះ​ ​មានតែ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​ដល់​នូវ​ទីពឹង​ក្នុង​ធម្មវិន័យ​នេះ​ហើយ​។​ ​ព្រះ​សារីបុត្ត​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិន​សង្ស័យ​ទេ​។​ ​ព្រះ​ក​ឡា​រ​ខត្តិយៈ​ពោល​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​បដិសន្ធិ​ក្នុង​ខាងមុខ​ទៀត​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិន​ងឿងឆ្ងល់​ទេ​។​
 [​១០៥​]​ ​គ្រានោះ​ ​ក​ឡា​រ​ខត្តិយ​ភិក្ខុ​ ​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ក​ឡា​រ​ខត្តិយ​ភិក្ខុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ពោល​អួត​ព្រះ​អរហត្តផល​ថា​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ
ថយ | ទំព័រទី ១០៩ | បន្ទាប់