​ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​មួយ​រូប​មក​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ចូរ​ហៅ​សារីបុត្ត​ ​តាម​ពាក្យ​តថាគត​មក​ថា​ ​បពិត្រ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ព្រះ​សាស្តា​ត្រាស់​ទៅ​លោកម្ចាស់​។​ ​ភិក្ខុ​នោះ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយក៏​ចូល​ទៅ​រក​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ព្រះ​សាស្តា​ត្រាស់​ហៅ​លោកម្ចាស់​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ទទួលពាក្យ​ភិក្ខុ​នោះ​ថា​ ​អើ​អាវុសោ​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​
 [​១០៦​]​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​ដូច្នេះ​ថា​ ​ម្នាល​សារីបុត្ត​ ​ឮថា​ ​អ្នកពោល​អួត​អរហត្តផល​ថា​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​ដូច្នេះ​ពិត​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ពោល​សេចក្តី​ ​ដោយបទ​ទាំងនេះ​ ​ដោយ​ព្យញ្ជនៈ​ទាំងនេះ​ទេ​។​ ​ម្នាល​សារីបុត្ត​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់