​កុលបុត្ត​ពោល​អួត​អរហត្តផល​ ​សូម្បី​ដោយ​បរិយាយ​ណាមួយ​ ​ត្រូវតែ​ឃើញ​នូវ​ពាក្យ​ពោល​អួត​ ​ថា​ជា​ពាក្យ​ពោល​អួត​ ​ដោយពិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្រែង​ខ្ញុំ​ព្រះអង្គ​ ​ទើបនឹង​ក្រាបទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ពោល​សេចក្តី​ ​ដោយបទ​ទាំង​នុ៎ះ​ ​ដោយ​ព្យញ្ជនៈ​ទាំង​នុ៎ះ​ទេ​ ​ដូច្នេះ​ឬ​។​ ​ម្នាល​សារីបុត្ត​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​អ្នក​យ៉ាងនេះ​ថា​ ​នែ​សារីបុត្ត​មាន​អាយុ​ ​ចុះលោក​បានដឹង​ដូចម្តេច​ ​បានឃើញ​ដូចម្តេច​ ​បាន​ជា​ពោល​អួត​អរហត្តផល​ថា​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​ម្នាល​សារីបុត្ត​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​អ្នក​គប្បី​ដោះស្រាយ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​នែ​សារីបុត្ត​មាន​អាយុ​ ​ចុះលោក​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​បាន​ជា​ពោល​អួត​អរហត្តផល​ថា​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​បាន​នៅ​រួចហើយ​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់