​[​១២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជាតិ​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភព​ ​តើ​ដូចម្តេច​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទាន​ ​តើ​ដូចម្តេច​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​តើ​ដូចម្តេច​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ ​តើ​ដូចម្តេច​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផស្សៈ​ ​តើ​ដូចម្តេច​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស​ឡាយ​ត​នៈ​ ​តើ​ដូចម្តេច​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាមរូប​ ​តើ​ដូចម្តេច​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​ ​តើ​ដូចម្តេច​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​នេះ​ ​មាន៣គឺ​ ​កាយសង្ខារ១​ ​វចីសង្ខារ១​ ​ចិត្តសង្ខារ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សង្ខារ​ទាំងឡាយ​។​ ​ការ​កើតឡើង​នៃ​សង្ខារ​ ​ព្រោះ​ការ​កើតឡើង​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​រលត់​នៃ​អវិជ្ជា​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ទាំង៨ប្រការ​នេះឯង​ ​ជា​បដិបទា​ ​ដែល​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​សង្ខារ​ ​គឺ​ប្រាជ្ញា​យល់ឃើញ​ត្រូវ១​។​បេ​។​ ​ការ​តម្កល់ចិត្ត​ត្រូវ១​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់