ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនប៉ះពាល់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។។បេ។ ថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ... ថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ... ថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ... ថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ... ថា សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ... ថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ... ថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ។