មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[១៦៨] សម័យនោះឯង ភិក្ខុមួយរូបឈរអែបចាំស្តាប់ព្រះបន្ទូលព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានទតឃើញភិក្ខុនោះ ដែលកំពុងឈរអែបចាំស្តាប់ លុះទតឃើញហើយ ទើបទ្រង់ត្រាស់នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកឮធម្មបរិយាយនេះ ឬមិនឮទេ។ ភិក្ខុនោះក្រាបបង្គំទូលថា ឮ ព្រះអង្គ។ ម្នាលភិក្ខុ អ្នកចូររៀនធម្មបរិយាយនេះចុះ ម្នាលភិក្ខុ អ្នកចូរទន្ទេញធម្មបរិយាយនេះចុះ ម្នាលភិក្ខុ អ្នកចូរទ្រទ្រង់ធម្មបរិយាយនេះចុះ ម្នាលភិក្ខុ ឯធម្មបរិយាយនេះ ប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយៈ។ ចប់សូត្រទី៥។