[១៧៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... គ្រានោះឯង ព្រាហ្មណ៍ឈ្មោះ លោកាយតិកៈ បានចូលទៅគាល់ព្រះមានព្រះភាគ។បេ។
[១៧៦] លុះ លោកាយតិកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានឬហ្ន៎។ ព្រះអង្គតបថា ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មាន នេះ ជាលោកាយតៈជាច្បង។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មិនមានទេឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មិនមាន នេះ ជាលោកាយតៈទីពីរ។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានសភាពតែមួយឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មានសភាពតែមួយ នេះជាលោកាយតៈទីបី។ បពិត្រព្រះគោតមដ៏ចម្រើន របស់ទាំងអស់ មានសភាពផ្សេងគ្នាឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា របស់ទាំងអស់ មានសភាពផ្សេងគ្នា នេះជាលោកាយតៈទីបួន ម្នាលព្រាហ្មណ៍ តថាគត មិនបានប៉ះពាល់ផ្លូវលាមកទាំង២នេះទេ សំដែងធម៌តាមផ្លូវកណ្តាលថា សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតឡើង ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។