ទើបឧបាទានមាន កាលបើរបស់អ្វីមាន ទើបភពមាន កាលបើរបស់អ្វីមាន ទើបជាតិមាន កាលបើរបស់អ្វីមាន ទើបជរាមរណៈមាន ដូច្នេះឡើយ។
[១៧៩] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អរិយសាវ័កជាអ្នកចេះដឹង មានញាណក្នុងធម៌នោះ ព្រោះបច្ច័យដែលកើតតៗគ្នាថា កាលបើរបស់នេះ មាន របស់នេះក៏មាន របស់នេះកើតឡើង ព្រោះការកើត នៃរបស់នេះ កាលបើអវិជ្ជាមាន សង្ខារទាំងឡាយក៏មាន កាលបើសង្ខារទាំងឡាយមាន វិញ្ញាណក៏មាន កាលបើវិញ្ញាណមាន នាមរូបក៏មាន កាលបើនាមរូបមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈមាន ផស្សៈក៏មាន កាលបើផស្សៈមាន វេទនាក៏មាន កាលបើវេទនាមាន តណ្ហាក៏មាន កាលបើតណ្ហាមាន ឧបាទានក៏មាន កាលបើឧបាទានមាន ភពក៏មាន។បេ។ កាលបើជាតិមាន ជរាមរណៈក៏មាន។ អរិយសាវ័កនោះ តែងដឹងច្បាស់យ៉ាងនេះថា លោកនេះ កើតឡើងព្រមយ៉ាងនេះ។