ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ ភពចម្រើនឡើង ព្រោះឧបាទាន ជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[២០៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[២០៩] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើធំមួយដើម កាលនោះ បុរសម្នាក់ កាន់ចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស លុះកាត់រួចហើយ ទើបគាស់រំលើង លុះគាស់រំលើងរួចហើយ ក៏រើឫស ដោយហោចទៅ សូម្បីនៅសល់ប៉ុនទងស្បូវភ្លាំង ក៏មិនមាន។ បុរសនោះ កាត់ឈើនោះ ឲ្យមានកំណាត់តូច កំណាត់ធំ លុះកាត់ឲ្យជាកំណាត់តូច កំណាត់ធំហើយ ទើបពុះ លុះពុះរួចហើយ ក៏ធ្វើឲ្យជាបន្ទះតូចៗ លុះធ្វើឲ្យជាបន្ទះតូចៗហើយ ក៏យកទៅហាលខ្យល់ និងកំដៅថ្ងៃ លុះហាលខ្យល់ និងកំដៅថ្ងៃហើយ ទើបយកភ្លើងដុត លុះយកភ្លើងដុតរួចហើយ ទើបធ្វើឲ្យជាកម្ទេចធ្យូង ធ្វើឲ្យជាកម្ទេចធ្យូងហើយ