​ម្នាល​ភិក្ខុ​ ​អ្នក​ពិចារណា​នូវ​ធម៌​ ​ជា​គ្រឿង​ពិចារណា​ខាងក្នុង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ដោះស្រាយ​ភ្លាម​ ​តែ​ភិក្ខុ​នោះ​ដោះស្រាយ​យ៉ាងណា​ ​ភិក្ខុ​នោះ​ ​ក៏​មិន​ញុំាង​ព្រះហឫទ័យ​ ​របស់​ព្រះមានព្រះភាគ​ ​ឲ្យ​ត្រេកអរ​យ៉ាងនោះ​បាន​ឡើយ​។​
 ​[​២៥៥​]​ ​កាលបើ​ភិក្ខុ​នោះ​ ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​គួរ​សំដែង​នូវ​ធម៌​ ​ជា​គ្រឿង​ពិចារណា​ខាងក្នុង​ណា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​កាល​នេះ​ ​ជា​កាលគួរ​ដល់​ការសំដែង​ ​នូវ​ធម៌​ជា​គ្រឿង​ពិចារណា​ ​ខាងក្នុង​នុ៎ះហើយ​ ​បពិត្រ​ព្រះ​សុគត​ ​កាល​នេះ​ ​ជា​កាលគួរ​ដល់​ការសំដែង​នូវ​ធម៌​ ​ជា​គ្រឿង​ពិចារណា​ខាងក្នុង​នុ៎ះហើយ​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្តាប់​ព្រះមានព្រះភាគ​ហើយ​ ​នឹង​ចងចាំ​ទុក​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើដូច្នេះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
ថយ | ទំព័រទី ២៣៦ | បន្ទាប់