​[​២៥៨​]​ ​ប្រការ​មួយទៀត​ ​កាល​ភិក្ខុ​ពិចារណា​នូវ​ធម៌​ ​ជា​គ្រឿង​ពិចារណា​ខាងក្នុង​រមែង​ពិចារណា​ថា​ ​តណ្ហា​នេះ​ ​កាលដែល​កើតឡើង​ ​តើ​កើតឡើង​ក្នុង​ទីណា​ ​កាលដែល​តាំងនៅ​ ​តើ​តាំងនៅ​ក្នុង​ទីណា​។​ ​កាល​ភិក្ខុ​នោះ​ ​ពិចារណា​ទៅ​ ​ក៏​រមែង​ដឹង​យ៉ាងនេះ​ថា​ ​អារម្មណ៍​ណា​ក្នុង​លោក​ ​ដែល​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​តែង​កើតឡើង​ក្នុង​អារម្មណ៍​នុ៎ះ​ ​កាលដែល​តាំងនៅ​ ​តែងតាំង​នៅក្នុង​អារម្មណ៍​នុ៎ះ​។​ ​តើ​អារម្មណ៍​អ្វី​ហ្ន៎​ ​ដែល​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​។​ ​ចក្ខុ​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​។​បេ​។​ ​សោតៈ​ ​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​.​.​.​ ​ឃានៈ​ ​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​.​.​.​ ​ជិវ្ហា​ ​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​.​.​.​ ​កាយ​ ​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​.​.​.​ ​ចិត្ត​ ​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​អារម្មណ៍​នុ៎ះ​ ​កាលដែល​តាំងនៅ​ ​ក៏​តាំងនៅ​ក្នុង​អារម្មណ៍​នុ៎ះ​។​
ថយ | ទំព័រទី ២៣៩ | បន្ទាប់