​[​២៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ក្នុង​កាលដែល​កន្លងទៅ​ហើយ​ ​បានឃើញ​នូវ​អារម្មណ៍​ ​ដែល​ជាស​ភាព​គួរ​ស្រឡាញ់​ ​ជាស​ភាព​គួរ​ត្រេកអរ​ ​ក្នុង​លោក​ ​ថា​ទៀង​ ​បានឃើញ​ថា​ជា​សុខ​ ​បានឃើញ​ថា​ជា​របស់​ខ្លួន​ ​បានឃើញ​ថា​ជា​របស់​គ្មាន​រោគ​ ​បានឃើញ​ថា​ជា​របស់​ក្សេមក្សាន្ត​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអម្បាល​នោះ​ ​ឈ្មោះថា​ ​ញុំាង​តណ្ហា​ឲ្យ​ចម្រើនឡើង​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ញុំាង​តណ្ហា​ឲ្យ​ចម្រើនឡើង​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​ញុំាង​ឧបធិ​ឲ្យ​ចម្រើនឡើង​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ញុំាង​ឧបធិ​ឲ្យ​ចម្រើនឡើង​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​ញុំាង​ទុក្ខ​ឲ្យ​ចម្រើនឡើង​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ញុំាង​ទុក្ខ​ឲ្យ​ចម្រើនឡើង​ ​តថាគត​ពោល​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​មិន​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​មិន​រួចចាក​ទុក្ខ​ឡើយ​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់