ថាមិនទៀង ឃើញថាជាទុក្ខ ឃើញថាមិនមែនខ្លួន ឃើញថាមានរោគ ឃើញថាគួរខ្លាច ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះតណ្ហាបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណា លះតណ្ហាបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះឧបធិបាន ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងលះទុក្ខបាន ពួកសមណៈ ឬព្រាហ្មណ៍ណា លះទុក្ខបាន តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍នោះ រមែងរួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រមែងរួចចាកទុក្ខបាន។ ចប់សូត្រទី៦។
[២៦៣] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះ ព្រះមហាកោដ្ឋិតៈមានអាយុ ចេញអំពីទីសម្ងំក្នុងសម័យថ្ងៃរសៀល ក៏ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។